ចក្រភពអង់គ្លេស និង ស្តុតឡេន

រយៈពេល: 8ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយដំណើរកម្សាន្តជាមួយនឹងតម្លៃដែលមិនធ្លាប់មានពីមុនមក ទៅកាន់ចក្រភពអង់គ្លេសនិងស្តុតឡេន ដែលបងៗចំណាយត្រឹមតែ 3688$ ជាមួយនឹងរយៈពេល 8ថ្ងៃ

កាលវិភាគធ្វើដំណើរ

1
ចក្រភពអង់គ្លេស ~ ទីក្រុងឡុងដ៍ ~ ស្កុតឡេន (៨ថ្ងៃ៧យប់)
ថ្ងៃទី០១ ទីក្រុងភ្នំពេញ - ចក្រភពអង់គ្លេស (អាហារនិងសម្រាកលើយន្តហោះ) ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើការហោះហើរទៅ កាន់ប្រទេសស្កុតឡេនរបស់ចក្រភពអង់គ្លេស (អាហារនិងសម្រាកលើយន្តហោះ) ។
2
ថ្ងៃទី០២ ទីក្រុងអេឌីនប៊ីក (អាហារ២ពេល)
ពេលមកដល់ទីក្រុងអេឌីនប៊ីករបស់ប្រទេសស្កុតឡេននៃចក្រភពអង់គ្លេស រួចធ្វើដំណើរទៅទស្សនា តំបន់ទេសចរណ៍នៅទីក្រុងអេឌែនបឺក រួមមានដូចជា៖ ថតរូបកម្សាន្តវិហារកាតូលិក, វិមានស្កុតឡេន វិមានរដ្ឋសភា កន្លែងដែលមានមនុស្សចូលចិត្តទៅទស្សនាច្រើនកុះករ ទទួលទានអាហារថ្ងៃត្រង់រួច បន្តដំណើរទៅទស្សនាប្រាសាទអេឌីនបឺក Edinburgh Castle (រួមបញ្ចូលសំបុត្រ) ជាប្រាសាទប្រវត្តិសា ស្ត្រមួយនិងជាបេតិកភណ្ឌតំណាងប្រទេសផងដែរ។ រួចបន្តដំណើរទៅទស្សនារោចក្រផលិតស្រាវីស្តី Scotch Whisky Experience (រួមបញ្ចូលសំបុត្រ) ដ៏ល្បីល្បាញប្រចាំប្រទេសស្កុតឡេន។ ត្រលប់មកទទួល អាហារពេលល្ងាច រួចសម្រាកជូនទៅនៅសណ្ឋាគារ ។
3
ថ្ងៃទី០៣ ទីក្រុងអេឌីនបឺក - ទីក្រុងមេនឆេសស្ទ័រ (អាហារ ៣ពេល)
អាហារពេលព្រឹករួច បន្តទៅថតរូបកម្សាន្ត វិថីស្តេចស្រីម៉ារៀ The Real Mary King's Close, ដងវិថីរ៉ូយ៉ាល់ ម៉ាយល៍ Royal Mile ទីកន្លែងជួបជុំពិភាក្សាដ៏សំខាន់មួយកាលពីសម័យអតីតាកាល។ រួចបន្តជូនឡើងភ្នំ ខាល់តុន Calton Hill គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងអេឌីនបឺកទាំងមូល។ ទទួល ទាន អាហារថ្ងៃត្រង់ រួចបន្តដំណើរទៅកាន់ទីក្រុងមេនឆេសស្ទ័រ គឺជាទីក្រុងល្បីល្បាញមួយខាងវិស័យបាល់ ទាត់តាមដងផ្លូវលោកអ្នកនឹងរីករាយកម្សាន្តអារម្មណ៍ជាមួយទេសភាពដ៏ស្រស់ត្រកាលផងដែរ។ មកដល់ទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ ។
4
ថ្ងៃទី០៤ ទីក្រុងមេនឆេសស្ទ័រ ~ ទីក្រុងប៊ីមីងហ្គាំ (អាហារ៣ពេល)
អាហារពេលព្រឹករួច បន្តទស្សនាទីក្រុងមេនឆេសស្ទ័រ រួមមានដូចជា៖ ថតរូបកម្សាន្តទីលានពហុកីឡា ដ្ឋានមេនឆេស្ទ័រ Manchester United Football Field, Old Trafford (ថតរូបពីខាងក្រៅ), បន្តមកថតរូបកម្សាន្ត វិហារកាតូលិកមេនឆេសស្ទ័រ Manchester Cathedral, សាលមហោស្របមេនឆេសស្ទ័រ Manchester Opera House (មើលពីខាងក្រៅ) ។ បន្តទៅទទួលទានអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅកាន់ទីក្រុងប៊ីមីងហ្គាំ បន្ត មកថតរូបកម្សាន្តអាគារបណ្តុំហាងលក់ពេជ្រលំដាប់ពិភពលោក(មើលពីខាងក្រៅ), វិហាកាតូលិក St Paul's Church, អាគារតុលាកាវ៉ិចតូរៀ Victoria Law Courts, សាលាក្រុង, ត្រលប់មកទទួលទានអាហារពេល ល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
5
ថ្ងៃទី០៥ ទីក្រុងបីមីងហ្គាំ ~ ទីក្រុងអកហ៊ូត - ទីក្រុងឡុងដ៍ (អាហារ៣ពេល)
អាហារពេលព្រឹករួច ចេញដំណើរទៅកាន់ទីក្រុងអកហ្វិត ជូនទៅថតរូបកម្សាន្តសកលវិទ្យាល័យអក ហ៊ូត (ថតពីខាងក្រៅ), ប្រាសាទអកហ្វិត Oxford Castle, មហាវិទ្យាល័យកាតូលិក Christ Church College, ទទួលទានអាហារថ្ងៃត្រង់រួច បន្តដំណើរទៅកាន់ទីក្រុងឡុងដ៍ ដែលជារាជធានីរបស់ចក្រភពអង់គ្លេស រួចបន្តទៅទស្សនានិងថតរូបកម្សាន្ត អាគាររដ្ឋសភា House of Parliament, ប៉មនាឡិកាបើកបេន Big Ben Clock, ទីលានរដ្ឋសភា Parliament Square, ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ
6
ថ្ងៃទី០៦ ទីក្រុងឡុងដ៍ ជិះកន្ត្រកខ្សែកាប - ជិះកប៉ាល់នៅទន្លេឡុងដ៍ (អាហារ៣ពេល)
អាហារពេលព្រឹករួច ជូនទៅទស្សនាថតរូបកម្សាន្តវិហារកាតូលិក St. Paul's Cathedral, ប៉មឡុងដ៍ Tower of London, ស្ពានឡុងដ៏ Tower Bridge, ព្រះរាជវាំងបាក់ឃីងហ្គាំ Buckingham Palace (ថតពីខាងក្រៅ) រួចបន្ត ជូនជិះគ្រូកវិលឡុនដុនអោយគយគន់ទេសភាពដ៏អស្ចារ្យនៃទីក្រុងឡុងដ៍ទាំងមូល ទទួលទានអាហារថ្ងៃ ត្រង់ បន្តទៅជិះកប៉ាល់តាមដងទន្លេគយគន់ទេសភាពទីក្រុងឡុងដ៍ ដោយមើលឃើញប្លង់ថតរួចស្អាត ៗនៃអាគារប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស ។ទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅ សណ្ឋាគារ ។
7
ថ្ងៃទី០៧ ទីក្រុងឡុងដ៍ - ព្រលានយន្តហោះ (អាហារ១ពេល)
អាហារពេលព្រឹករួច ជូនទៅដើរផ្សារដោយសេរីតាមដងវិថី Oxford Street ដែលបណ្តុំទៅដោយហាង ម៉ាកនិងទំនិញល្បីៗមកពីជុំវិញពិភពលោក រួចបន្តដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុង ឡុងដ៍ ដើម្បីធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញវិញ។ (អាហារនិងសម្រាកលើយន្តហោះ)
8
ថ្ងៃទី០៨ រាជធានីភ្នំពេញ
បន្តហោះហើរមកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល​ ហូលីដេ។ សូមអរគុណ!!

តម្រូវការទិដ្ឋាការ

  • រយះពេលរៀបចំឯកសារ០៦សប្តាហ៍មុនចេញដំណើរ
  • សម្រាប់ការចុះឈ្មោះ តម្រូវអោយមានលិខិតឆ្លងដែនដែលមានសុពលភាពលើសពី០៦ខែ គិតត្រឹមថ្ងៃចេញដំណើរ និងត្រ
  • លប់មកវិញ (ច្បាប់ដើម ជាមុន) ។ លិខិតឆ្លងដែនចាស់ (បើមាន)
  • លិខិតបញ្ជាក់ការងារ, លិខិតសុំច្បាប់, លិខិតបញ្ជាក់ប្រាក់ខែ (បើជាបុគ្គលិក)
  • លិខិតបញ្ជាក់ការសិក្សា, លិខិតសុំច្បាប់, សិស្សឈប់សំរាកទៅដើរលេង ពីថ្ងៃ...ដល់.... (បើជាសិស្សសាលា)
  • ថតចម្លងបណ្ណប៉ាតង់ (បើជាម្ចាស់ក្រុមហ៊ុន)
  • ថតចម្លងសៀវភៅគ្រួសារ, សំបុត្រកំណើត, អត្តសញ្ញាណបណ្ណសាមីខ្លួន, សំបុត្រអាពាហ៍ពិពាហ៍
  • ថតចម្លងប្រតិបត្តិការក្នុងធនាគារយ៉ាងតិច ១០,០០០ដុល្លារ | ម្នាក់ ដែលមានរយះពេល៦ខែចុងក្រោយ
  • ប្លង់ដី ឬ ប្លង់ផ្ទះ (បើមាន) ដែលជាកម្មសិទ្ធិរបស់លោកអ្នក
  • កិច្ចសន្យាជួលដី ជួលផ្ទះ (បើមាន)
  • ទិដ្ឋាការធ្លាប់ទៅអង់គ្លេស ឬឯកសារធ្លាប់ត្រូវបានបដិសេធទិដ្ឋាការអង់គ្លេសពីមុន ។

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $3688 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: