ប្រទេសចិន

ទីក្រុងឆាងសា & ទីក្រុងចាងជាជៀក

រយៈពេល: 5ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

មិនគួរឲ្យជឿថា ទៅលេងទីក្រុងឆាងសា & ទីក្រុងចាងជាជៀកឥឡូវ ចាយត្រឹមតែ598$ តែប៉ុណ្ណោះ🤑 ❗️
រីករាយជាមួយដំណើរកម្សាន្ត ទៅកាន់ទីក្រុងឆាងសា & ទីក្រុងចាងជាជៀក🍃🏞🇨🇳ជាមួយនឹងរយះពេល 05​ថ្ងៃ ✨🤑 ❗️
📣បញ្ជាក់៖ មិនមានចូលហាងលក់ទំនិញ❌
🥳ចាំកាលទៀតបងៗ ទាន់មានតម្លៃល្អណា🤑✨

កាលវិភាគធ្វើដំណើរ

1
ថ្ងៃទី០១ ភ្នំពេញ - ទីក្រុងឆាងសា (អាហារលើយន្តហោះ)
ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើការហោះហើរទៅកាន់ ទី ក្រុងឆាងសា នៃប្រទេសចិន។ ពេលទៅដល់និងត្រូវបានទទួលស្វាគមន៍ដោយមគ្គុទេសប្រចាំតំបន់ដែលមានភាព រួសរាយរាក់ទាក់។ ជូនទៅសណ្ឋាគារសម្រាក់។
2
ថ្ងៃទី០២ ទីក្រុងឆាងសា - ទីក្រុងបុរាណហ្វូយ៉ុង (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹករួច បន្តជូនទៅទីក្រុងឆាងជាជឿក ពេលទៅដល់ជូនទទួលទានអាហារពេលថ្ងៃ ត្រង់រួច បន្តជូនទស្សនាទីក្រុងបុរាណហ្វូយ៉ុង ដែលពីមុនត្រូវបានគេស្គាល់ថាភូមិវ៉ាន គឺជាទីក្រុងបុរាណដែលមាន ប្រវត្តិជាង2,000ឆ្នាំ។ ជាចំណុចចាប់ផ្តើមជនជាតិភាគតិចថូជានៃរាជវង្សថូស៊ីក្នុងទីក្រុងស៊ីចូវ។ ដោយសារតែមាន ទឹកជ្រោះឆ្លងកាត់ទីប្រជុំជន ទើបគេហៅថា "ទីក្រុងបុរាណលើទឹកជ្រោះ”។ (រួមបញ្ចូលឡានអាគុយ) ជូនពិសារអា ហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
3
ថ្ងៃទី០៣ ទីក្រុងបុរាណហ្វូយ៉ុង - ចាងជាជៀក (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅទីក្រុងចាងជាជឿក (៣ម៉ោង) បន្ទាប់ពីទទួលទានអាហារពេលថ្ងៃត្រង់ រួច បន្តទស្សនា ជ្រលងភ្នំចាងជាជៀក (រួមទាំងស្ពានកញ្ចក់) ស្ពានកញ្ចក់ដែលវែងជាងគេ និងខ្ពស់ជាងគេបំផុតលើ ពិភពលោក ដែលមានប្រវែង ៤៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្ពស់ ២៦០ម៉ែត្រ។ ស្ពាននេះលាតសន្ធឹងជ្រលងភ្នំរវាង ជួរភ្នំពីរនៅក្នុងឧទ្យានជាតិ ចាងជាជា ។ ជូនពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
4
ថ្ងៃទី០៤ ចាងជាជៀក - ភ្នំធានមិន (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹករួច បន្តទៅជិះកន្ត្រកខ្សែកាបឡើងទៅភ្នំធានមិន(រួមបញ្ចូលសំបុត្រ) រីករាយ ជាមួយការទស្សនានឹងដើរកម្សាន្តនៅលើស្ពានកញ្ចក់ ដ៏រន្ធត់នឹងព្រឺព្រួយ កាត់ជ្រលងភ្នំខ្វាត់ខ្វែង(រួមបញ្ចូលសំបុត្រ) បន្តទៅទស្សនា ក្លោងទ្វារមេឃឃា។ ទទួលទានអាហារពេលថ្ងៃត្រង់រួច បន្តជូនទស្សនា ទីក្រុងថូស៊ី ជូនទៅទស្សនា ទិដ្ឋភាពពេលយប់នៃ 72 Towers ដ៏អស្ចារ្យ ។ ជូនពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
5
ថ្ងៃទី០៥ ចាងជាជៀក - ទីក្រុងឆាងសា - ទីក្រុងភ្នំពេញ (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹករួច បន្តជូនទៅកាន់ទីក្រុងឆាងសា (៥ម៉ោង) ពិសារអាហារពេលថ្ងៃត្រង់ រួចបន្តជូន ដើរផ្សារដោយសេរីនៅវិថី ហ័ងស៊ីង ពិសារអាហារពេលល្ងាច រួចជូនទៅព្រលានយន្តហោះអន្តរជាតិឆាងសាដើម្បី ធ្វើការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដែលប្រកបដោយ សុខសុវត្ថិភាព ភាពសប្បាយរីករាយ និងអនុ ស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍គ្លូប៊ល ហូលីដេ។ សូមអរគុណ!!

តម្រូវការទិដ្ឋាការ

  • ត្រូវការរូបថត១សន្លឹកផ្ទៃពណ៌សរ (4x6)
  • លិខិតឆ្លងដែនដែលមានសុពលភាពលើសពី ០៦ខែ គិតត្រឹមថ្ងៃចេញដំណើរ និងត្រលប់មកវិញ

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $598 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: