ប្រទេសអារ៉ាប់រួម

ទីក្រុងឌូបៃ

រយៈពេល: 5ថ្ងៃ - 6ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយជាមួយដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 1188$ ដែលមានជូនបងៗទៅទស្សនានៅកន្លែងល្បីៗប្រចាំទីក្រុង​ឌូបៃ

កាលវិភាគធ្វើដំណើរ

1
ប្រទេសអារ៉ាប់រួម៖ ទីក្រុងឌូបៃ - រដ្ឋធានីអាប៊ូដាប៊ី ៦ថ្ងៃ៤យប់
ថ្ងៃទី០១ ទីក្រុងភ្នំពេញ - ទីក្រុងឌូបៃ (អាហារនិងសម្រាកលើយន្តហោះ) ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិថ្មី តេជោដើម្បីធ្វើការហោះហើរ ទៅកាន់ទីក្រុងឌូប៉ៃប្រទេសអារ៉ាប់រួម។
2
ថ្ងៃទី០២ ទីក្រុងឌូបៃ ~ ផ្សារលក់មាស ~ ឌូបៃម៉ល (អាហារ៣ពេល)
មកទៅដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីមគ្គុទេសក៍ ប្រចាំតំបន់ រួចជូនទៅអាហារពេលព្រឹកបន្តជិះទូកតាក់ស៊ីលើទឹក Abra Water Ride ទស្សនាផ្សារលក់ មាស ដែលឆ្នៃជាគ្រឿងអលង្កាផ្សេងៗនិងវត្ថុអនុស្សាវរីយ៍ប្រពៃណីជនជាតិអារ៉ាប់ ទស្សនាភូមិបុរា ណ Al Fahidi ជាផ្ទះបន្សល់ពីសម័យបុរាណ។ បន្តមកទស្សនាហាងលក់វត្ថុអនុស្សាវរីយ៍និងផលិតផ លធ្វើដោយដៃដោយសេរី ។ មកទទួលទានអាហារថ្ងៃត្រង់ រួចជូនទៅសណ្ឋាគារសំរាករយះពេលខ្លី ដើម្បីផ្លាស់ប្តូរសំលៀកបំពាក់ រួចចេញដំណើរទៅទស្សនាផ្សារទំនើប Dubai mall ដោយសេរីមាន ផលិតផលល្បីៗជុំវិញពិភពលោក។ទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកសណ្ឋាគារ ។
3
ថ្ងៃទី០៣ ទីក្រុងឌូបៃ ~ សួនផ្ការអច្ឆរិយះ ~ ជិះឡានសមុទ្រខ្សាច់ (អាហារ៣ពេល)
អាហារពេលព្រឹករួច បន្តទស្សនាសួនផ្កាអច្ឆរិយះ (រួមបញ្ចូលសំបុត្រ) ដែលមានផ្ការាប់លានប្រភេទចំ រុះពណ៌មកពីបណ្តាប្រទេសផ្សេងៗគ្នា។ មកថតរូបកម្សាន្តកន្លែងបណ្តុះអាគារទំនើបៗ Marina Walk ថតរូបកម្សាន្ត ឆ្នេរផាមជូមេរ៉ា Palm Jumeirah និងជិះរថភ្លើងលើអាកាស(ជិះ១ជើង)ទស្សនាកោះសិប្ប និមិត្តដើមត្នោត។មកទទួលទានអាហារថ្ងៃត្រង់រួចត្រលប់ទៅសណ្ឋាគារដើម្បីរៀបចំខ្លួនផ្លាស់ប្តូរសំ លៀកបំពាក់ប្តូររថយន្តទំនើបធ្វើដំណើរទៅជំរុំសមុទ្រខ្សាច់ ពេលមកដល់ចំណតប្រសិនចង់ជិះម៉ូតូ កង់បួនរឺក៏ជិះសត្វអូដ្ឋលេងកំសាន្ត(ចំណាយផ្ទាល់ខ្លួន)បន្ទាប់មកបន្តជិះឡានលេងលើវាលខ្សាច់ដ៏អ ស្ចារ្យរីករាយទស្សនាទេសភាពថ្ងៃលិចបន្តមកជំរុំវាលខ្សាច់ទទួលយកបទពិសោជិះសត្វអូដ្ឋដែលរៀប ចំជូននិងទស្សនាការសម្តែងរបាំក្បាលពោះយ៉ាងជក់ចិត្តអមជាមួយការទទួលទានអាហារពេលល្ងាច BBQបែបអារ៉ាប់ រួចជូនទៅសណ្ឋាគារសម្រាក។
4
ថ្ងៃទី០៤ ឌូប៉ៃ ~ រដ្ឋធានីអាប៊ូដាប៊ី ~ ព្រះវិហារឥស្លាមស៊ីកហ្សាក (អាហារ៣ពេល)
អាហារពេលព្រឹករួច បន្តទៅរដ្ឋធានីអាប៊ូដាប៊ី បន្តទៅថតរូបកម្សាន្តស្លាកសញ្ញារថយន្តស្ទើរ៉ារីវើលដ៍ (Ferrari World) (ពីខាងក្រៅ),បន្តទៅទស្សនាព្រះវិហារស៊ីកហ្សាកសាសនាអ៊ីស្លាមដ៏ធំជាងនៅអាស៊ី ដែលមានស្ថាបត្យកម្មរចនាម៉ូតដ៏ល្អឥតខ្ចោះ (តំរូវឱ្យភ្ញៀវត្រូវតែស្លៀកពាក់ខោរីសំពត់វែងជាមួយ អាវដៃវែងនិងកន្សែងគ្របសក់)។ ទទួលទានអាហារថ្ងៃត្រង់ មកថតរូបកម្សាន្តនូវសារះមន្ទីរ (Zayed National Museum)(ពីខាងក្រៅ) ។ ថតរូបរាជវាំងអេមីរ៉េត Emirate Palace (ថតពីចម្ងាយពីខាងក្រៅ) ជាទីតាំងថតកុនល្បីល្បាញក្នុងរឿងហូលីវ៉ូត និងសារះមន្ទីរលូប្រចាំអាប៊ូដាប៊ីដ៏ស្រស់ស្អាតបំផុត (ថត ពីចម្ងាយពីខាងក្រៅ)។ ទទួល ទានអាហារពេលល្ងាច រួចជូនទៅសម្រាកសណ្ឋាគារ ។
5
ថ្ងៃទី០៥ ឌូប៉ៃ ~ ផ្សាទំនើប ~ ព្រលានយន្តហោះ (អាហារ៣ពេលនិងសម្រាកលើយន្តហោះ)
អាហារពេលព្រឹករួច បន្តទៅថតរូបកម្សាន្តមុខសណ្ឋាគារលំដាប់ផ្កាយ០៧ Burj Al Arab រួចមកទស្ស ទទួលទានអាហារ នាហាងលក់ផលិតផលបុរាណៗនិងវត្ថុអនុស្សាវរីយ៍រីករាយទស្សនាដោយសេរី។ ពេលថ្ងៃត្រង់ បន្តមកថតរូបកម្សាន្តស្លាបឥន្ទ្រី, សារះមន្ទីរអនាគត, ស៊ុមរូបថតយក្ស, អាគារខ្ពស់ជាង គេលើពិភពលោក,រាជវាំង (Zabeel Palace) (ថតពីខាងក្រៅ)។ បន្តមកដើរទស្សនាផ្សារទំនើប Emirates Mall ដោយសេរី មានផលិតផលម៉ាកល្បីៗជុំវិញពិភពលោក។ មកទទួលទានអាហារពេលល្ងាច បន្ត ទៅព្រលានយន្តហោះធ្វើដំណើរត្រលប់មកទីក្រុងភ្នំពេញវិញ។ ថ្ងៃទី០៦ រាជធានីភ្នំពេញ មកដល់រាជធានីភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ល្អៗដែលមិនអាច បំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល​ ហូលីដេ។ សូមអរគុណ!!

តម្រូវការទិដ្ឋាការ

  • សម្រាប់ការចុះឈ្មោះតម្រូវអោយមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី០៦ខែឡើងទៅ គឺគិតចាប់ពីថ្ងៃចេញដំណើរកម្សាន្ត
  • រូបថត 4.6 ផ្ទៃពណ៌ ស (ម្នាក់១សន្លឹក)

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $1188 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: