ប្រទេសជប៉ុន

ទីក្រុងតូក្យូ, ភ្នំហ្វូជី, សុីប៊ូយ៉ាស្កាឃ & តូក្យូឌីសលែន

រយៈពេល: 5ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយជាមួយនឹងការហោះហើរត្រង់✈️ ទៅកាន់ទីក្រុងតូក្យូ, ភ្នំហ្វូជី, សុីប៊ូយ៉ាស្កាឃ & តូក្យូឌីសលែន ,ប្រទេសជប៉ុន🇯🇵🗻🍡🎉
📌 រួមបញ្ចូល ទិដ្ឋាការ (visa) រួចជាស្រេច 🤩🥳
✅សំបុត្រឡើងស្ពានដែលវែងជាងគេនៅប្រទេសជប៉ុន
✅សំបុត្រឡើងអគារសុីប៉ូយ៉ាស្តាយ🌆
✅សំបុត្រចូលសួនកម្សាន្តតូក្យូឌីសនីលែន🏰

កាលវិភាគធ្វើដំណើរ

1
ប្រទេសជប៉ុន៖ ទីក្រុងតូក្យូ ~ ស៊ីប៊ូយ៉ាស្តាយ ~ ហ្វូជី ~ ឌីសនីលែន (៥ថ្ងៃ៨យប់)
2
ថ្ងៃទី០១ ភ្នំពេញ - ព្រលានយន្តហោះ - ទីក្រុងតូក្យូ
ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅព្រលានយន្តហោះថ្មីអន្តរជាតិតេជោដើម្បីត្រៀមធ្វើដំណើរតាម យន្តហោះហោះត្រង់ឆ្ពោះកាន់ទីក្រុងតូក្យូ។ពេលមកដល់នឹងមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពី មគ្គុទេសក៍ទេសចរណ៍ប្រចាំតំបន់ រួចបន្តទៅសម្រាកសណ្ឋាគារ ។
3
ថ្ងៃទី០២ តូក្យូ - អូវ៉ាគូដានី - ស្ពានឆ្លងវេហ៍ - ហ្វូជី (អាហារ៣ពេល)
អាហារពេលព្រឹករួច បន្តទៅតំបន់ហាក់កូណេជិះកង្រីកខ្សែកាបឡើងជ្រលងភ្នំអូវ៉ាគូដានី(ជិះតែម្តង)ក ន្លែងបន្ទុះភ្នំភ្លើងតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយល្បីល្បាញស្ងោពងមាន់ខ្មៅមានជំនឿថាអ្នកបានញុំ នឹងកើនអាយុ។ ទទួលទានអាហារថ្ងៃត្រង់ បន្តទៅបេះផ្លែឈើ (តាមរដូវកាល, ប្រសិនបើមាន)អាចភ្លក់ រសជាតិផ្លែឈើស្រស់យ៉ាងឆ្ងាញ់ពិសារផងដែរ។ បន្តទៅទស្សនាស្ពានឆ្លងវេហាវែងជាងគេប្រចាំប្រទេ សជប៉ុននិងអាចថតទិដ្ឋាភាពនៃភ្នំហ្វូជិបានថែមទៀតផងទទួលទានអាហារពេលល្ងាចជាមួយប៊ូហ្វេ ជើងក្តាមយ៉ាងឆ្ងាញ់ពិសារនឹងសម្រាកសណ្ឋាគារ។
4
ថ្ងៃទី០៣ ហ្វូជី ~ បឹងអូស៊ីណូហាក់កែ ~ ប្រាសាទអាសាគូសា ~ តូក្យូ (អាហារ៣ពេល)
អាហារពេលព្រឹករួច បន្តទៅតំបន់ភ្នំហ្វូជី(មើលលើអាកាសធាតុជាក់ស្តែង) រួចទស្សនានៅភូមិធម្មជាតិ អូស៊ីណូហាក់កៃ Oshinohakkai គឺជាប្រភពទឹកចំនួន០៨កន្លែងចេញពីភ្នំហ្វូជី ទទួលទានអាហារថ្ងៃ ត្រង់ បន្តទៅទស្សនាប្រាសាទអាសាគូសានិងវិថីណាកាមិកន្លែងបណ្ដុំទំនិញនិងលក់វត្ថុអនុស្សាវរីយ៍ប្លែ កៗនិងថតរូបប៉មតូក្យ។ ទទួលទានអាហារពេលល្ងាច រួចទៅសម្រាកសណ្ឋាគារ ។
5
ថ្ងៃទី០៤ តូក្យូ ~ អូដាយបា ~ សួនកម្សាន្តឌីសនីលែន (អាហារ២ពេល)
អាហារពេលព្រឹករួចបន្ត រួចបន្តទៅថតរូបតំបន់អូដាយបា,រូបសំណាកសេរីភាពនិងស្ពានឥន្ទនូរ។ បន្ត ទៅទស្សនាសួនកម្សាន្តឌីសនីលែន(សំបុត្ររួមបញ្ចូល)រីករាយនិងល្បែងកម្សាន្តយ៉ាងច្រើនដូចជា៖ (Roller Coaster, កុន5D, ទូកក្រឡាប់ចាក់)ព្រមទាំងការសម្តែងពិសេសៗជាច្រើនទៀត អាហារថ្ងៃត្រង់ក្នុង សួនកម្សាន្ត(ចំណាយប្រាក់ផ្ទាល់ខ្លួន)។ មកទទួលទានអាហារពេលល្ងាចរួចជូនទៅសម្រាកសណ្ឋាគារ។
6
ថ្ងៃទី០៥ តូក្យូ - ស៊ីប៊ូយ៉ាស្តាយ - ព្រលានយន្តហោ ~ ទីក្រុងភ្នំពេញ (អាហារ២ពេល)
អាហារពេលព្រឹក បន្តទៅទស្សនាដោយសេរីហាងលក់ទំនិញគ្រប់ប្រភេទ រួចបន្តទៅឡើងអាគារស៊ីប៊ូ យ៉ាស្តាយគយគន់ទេសភាពនៃទីក្រុងតូក្យូទាំងមូលត្រលប់មកទទួលទានអាហារថ្ងៃត្រង់រួចចេញដំណើ រទៅព្រលានហោះត្រលប់មកទីក្រុងភ្នំពេញ ប្រកបដោយសុខសុវត្ថិភាពភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ។ សូមអរគុណ!!

តម្រូវការទិដ្ឋាការ

សូមទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំផ្ទាល់ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីឯកសារ និងតម្រូវការទិដ្ឋាការសម្រាប់កញ្ចប់ទេសចរណ៍នេះ។

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $1498 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: