អូស្រ្តាលី

ប្រទេសអូស្រ្តាលី

រយៈពេល: 7ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយជាមួយដំណើរកម្សាន្តទៅកាន់ប្រទេសអូស្រ្តាលីជាមួយតម្លៃពិសេសត្រឹមតែ 2948$ ដែលមានជូនទៅទស្សនាទីក្រុង មែលប៊ន,ទីក្រុងកង់បេរ៉ា និង​ទីក្រុងសុីដនី ក្នុងរយៈពេល 7ថ្ងៃ 🇦🇺នៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យអុំទូកខាងមុខនេះ

កាលវិភាគធ្វើដំណើរ

1
ប្រទេសអូស្ត្រាលី: ទីក្រុងមែលប៊ន - កង់ប៉េរ៉ា - ទីក្រុងស៊ីដនី (៧ថ្ងៃ ៦យប់)
ថ្ងៃទី០១ ក្រុងភ្នំពេញ - ទីក្រុងមែលប៊ន ( អាហារនិងសម្រាកលើយន្តហោះ) ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរតាមជើងយន្ត ហោះឆ្ពោះទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ទទួលទានអាហារនិងសម្រាកនៅលើយន្តហោះ ។
2
ថ្ងៃទី០២ ទីក្រុងមែលប៊ន (អាហារ២ពេល)
មកដល់ព្រលានយន្តហោះអន្តរជាតិមែលប៊ន នឹងមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីមគ្គុទេសក៍ទេសចរ ណ៍តាមតំបន់ បន្តជូនទៅបន្តទស្សនាទីសក្ការៈបូជា Shrine of Remembrance ។ទទួលទានអាហារថ្ងៃត្រង់ សួនផ្កា Fitzroy Gardens និង Cooks' Cottage ដែលមានផ្ទៃដី២៦ហិចតា ទស្សនា អគាររដ្ឋសភា ព្រះវិហារ Patrick's Cathedral ជូនទៅទីលាន Federation Square បន្តទស្សនាស្ថានីយ៍រថភ្លើង Flinders Street Station ទស្សនា ទន្លេយ៉ារ៉ាមជ្ឈមណ្ឌលសិល្បៈ Art Centre ទស្សនាកន្លែងប្រមូលផ្តុំអាគារខ្ពស់ៗ South Bank ។ទទួល ទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ ។
3
ថ្ងៃទី០៣ ទីក្រុងមែលប៊ន - កសិដ្ឋានផ្លែឈើ - ភូមិខ្មែរ Springvale (អាហារ២ពេល)
ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរទៅជ្រលងយ៉ារ៉ា Yarra Valley ទស្សនាសួនដំណាំ រាយណី Rayner's Orchard ក្នុងតំបន់ជ្រលងយ៉ារ៉ា។ បន្តធ្វើដំណើរតាមត្រាក់ទ័រជុំវិញកសិដ្ឋា ភ្លក់ផ្លែឈើទុំស្រស់បេះពី ដើមផ្ទាល់ មានផ្លែឈើហូបផ្លែជាច្រើនប្រភេទ។ ជូនទៅទទួលទានអាហារថ្ងៃត្រង់នៅ ភូមិខ្មែរSpringvale រួច ជូនទៅដើរផ្សារ Chadstone Mall គឺជាផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី និងជាមជ្ឈមណ្ឌលដ៏ធំ បំផុតមួយ នៅអឌ្ឍគោលខាងត្បូង។អាហារពេលល្ងាចចំណាយផ្ទាល់ខ្លួន រួចជូនទៅសម្រាកនៅសណ្ឋាគារ។
4
ថ្ងៃទី០៤ ទីក្រុងមែលប៊ន - រាជធានីកង់បេរ៉ា - ទីក្រុងស៊ីដនី (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅព្រលានយន្តហោះដើម្បីធ្វើការហោះហើរទៅកាន់រាជធានីកង់បេរ៉ា ។ រួចបន្តទៅទស្សនានិង ទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីមគ្គុទេសក៍ទេសចរណ៍ប្រចាំតំបន់ ថតរូបនៅខាងក្រៅ ស្ថានទូតកម្ពុជាប្រចាំទីក្រុងកង់បេរ៉ា ។ទទួលទានអាហារពេលថ្ងៃត្រង់ រួចជូនទៅទស្សនា បឹង Griffifth Lake និងទស្សនាទឹករាំកំពស់១០០ម៉ែត្រ នៅក្នុងសួន Commonwealth Park រួចធ្វើដំណើរទៅ កាន់ទីក្រុងស៊ីដនី ។ទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ ។
5
ថ្ងៃទី០៥ ទីក្រុងស៊ីដនី - BLUE MOUNTAIN - សួនសត្វ ស៊ីដនី (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅទស្សនា ភ្នំ Blue Mountain ដែលជាតំបន់ត្រូវបានចុះជាបេតិកភណ្ឌ ពិភពលោកនៅឆ្នាំ២០០០ ថតរូបនៅ Echo Point និងទស្សនាទេសភាពយ៉ាងស្រស់ស្អាតជាមួយដុំថ្ម៣ដុំដែល គេប្រសិទ្ធនាមថា បងប្អូនស្រីទាំងបី Tree Sister Rock ទទួលទានអាហារថ្ងៃត្រង់ ទស្សនាទេភាព Scenic World ជិះកន្ត្រកខ្សែកាបកញ្ចក់កំពស់ ២៧០ម៉ែត្រ ជិះរថភ្លើងដែលមានជម្រាលចោតបំផុតទស្សនាជ្រលង Jamison ។ បន្តជូនទស្សនា សួនសត្វ Sydney Zoo ដែលមានសត្វជាច្រើនប្រភេទដូចជា៖ ខ្លា ដំរី សត្វកវែង កង់ គូរូ សត្វខ្លាឃ្មុំអូស្ត្រាលី Koala ។ល។ ទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
6
ថ្ងៃទី០៦ ទីក្រុងស៊ីដនី Opera House - Harbour Bridge (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅ ទស្សនា Mrs. Macquarie's Chair សួនច្បារធម្មជាតិ Botanic Gardens ជូនទស្សនា Darling Harbor ទស្សនាអគារ Queen Victoria ជាបេតិកភណ្ឌដែលចុះបញ្ជីនៅចុង សតវត្សទី១៩ ទស្សនា សាលាក្រុង។ ទទួលទានអាហារថ្ងៃត្រង់ ជូនទៅទស្សនារោងមហោស្រព Opera House ទស្សនាស្ពាន Harbor ជាស្ពានដែកឆ្លងកាត់ក្នុងទីក្រុងស៊ីដនី បន្តជូនទៅទស្សនាព្រះវិហារកាតូលិក ។ទទួល ទានអាហារពេលល្ងាច រួចបន្តធ្វើដំណើរទៅកាន់ អាកាសយាន្តដ្ឋានអន្តរជាតិ ស៊ីដនី ដើម្បីធ្វើការហោះហើរ ត្រឡប់មកទីក្រុងភ្នំពេញវិញ។
7
ថ្ងៃទី០៧ ទីក្រុងស៊ីដនី - ទីក្រុងភ្នំពេញ (អាហារ និងសំរាកលើយន្តហោះ)
មកដល់ទីក្រុងភ្នំពេញវិញដោយក្តីសោមនស្សរីករាយនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេច បានជាមួយក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល​ ហូលីដេ

តម្រូវការទិដ្ឋាការ

  • រយះពេលរៀបចំឯកសារ០៦សប្តាហ៍មុនចេញដំណើរ
  • សម្រាប់ការចុះឈ្មោះ តម្រូវអោយមានលិខិតឆ្លងដែនដែលមានសុពលភាព លើសពី ០៦ខែ គិតត្រឹមថ្ងៃចេញដំណើរ និងត្រលប់មកវិញ
  • រូបថត 3.5 X 4.5 ផ្ទៃពណ៌ស (ម្នាក់២សន្លឹក)
  • លិខិតបញ្ជាក់ការងារ, លិខិតសុំច្បាប់, លិខិតបញ្ជាក់ប្រាក់ខែ (បើជាបុគ្គលិក)
  • លិខិតបញ្ជាក់ការសិក្សា, លិខិតសុំច្បាប់, សិស្សឈប់សំរាកទៅដើរលេង ពីថ្ងៃ...ដល់... (បើជាសិស្សសាលា)
  • ថតចម្លងបណ្ណប៉ាតង់ (បើជាម្ចាស់ក្រុមហ៊ុន)
  • ថតចម្លងសៀវភៅគ្រួសារ, សំបុត្រកំណើត, អត្តសញ្ញាណបណ្ណសាមីខ្លួន, សំបុត្រអាពាហ៍ពិពាហ៍
  • ថតចម្លងប្រតិបត្តិការក្នុងធនាគារយ៉ាងតិច ១០,០០០ដុល្លារ / ម្នាក់ ដែលមានរយះពេល៦ខែចុងក្រោយ ប្លង់ដី ឬ ប្លង់ផ្ទះ (បើមាន)

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $2948 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: