តម្លៃប្រម៉ូសិន

ម៉ាឡេស៊ី - សិង្ហបុរី

រយៈពេល: 5ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយជាមួយនឹងដំណើរកម្សាន្តទៅកាន់ ប្រទេសម៉ាឡេស៊ី🇲🇾-សិង្ហបុរី🇸🇬
✅រួមបញ្ចូល៖ ការធ្វើដំណើរទៅមកដោយយន្តហោះនិងឡានក្រុង
✅ ការបរិភោគក្តាមឆាជូរហិរ,ប៊ូហ្វេសាច់អាំង&ស៊ុបហតផត
✅ សណ្ឋាគារលំដាប់ផ្កាយ
✅ សំបុត្រជិះកន្រ្តកខ្សែកាបឡើងភ្នំហ្គេនធីង

កាលវិភាគធ្វើដំណើរ

1
ម៉ាឡេស៊ី ~ សឹង្ហបុរី ~ ម៉ាឡេស៊ី ៥ថ្ងៃ៤យប់
2
ថ្ងៃទី០១ ភ្នំពេញ ~ ម៉ាឡេស៊ី (អាហារ១ពេល)
ភ្ញៀវកិត្តិយសត្រូវជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ពេលទៅដល់នឹងមាន ការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីមគ្គុទ្ទេសក៍ ប្រចាំតំបន់។ជូនទៅទទួលទាន អាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងកូឡាឡាំពួរ។
3
ថ្ងៃទី០២ រូងភ្នំខ្យល់ខ្មៅ ~ ភ្នំហ្គេនធីង ~ ទីក្រុងចូហូបារ៉ូ (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅ ជូនទៅទស្សនារូងភ្នំខ្យល់ខ្មៅ (Batu Cave) ដែលជាទីសក្ការៈបូជា នៃសាសនាហិណ្ឌូព្រមទាំងការទស្សនារូបសំណាកព្រះដ៏ធំកម្ពស់៣៦ម៉ែត្រ។ ជូនទៅហាងលក់ផលិតផល ប្រចាំតំបន់ និង ហាងលក់ទំនិញរួចពន្ឋ។ បន្តជូនទៅជិះកន្ត្រកខ្សែកាបឡើងកំពូលភ្នំហ្គេនធីង (Genting Highland) ដើម្បីទស្សនាកាស៊ីណូ ទំនិញម៉ាកល្បីៗជាច្រើន។ទទួលទានអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅទី ក្រុងចូហូបារ៉ូទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងចូហូបារ៉ូ ។
4
ថ្ងៃទី០៣ ទីក្រុងចូហូបារ៉ូ ~ សឹង្ហបុរី ~ សេនតូសា ~ ចូហូបារ៉ូ (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹករួច ជូនទៅហាងលក់ ជូនទៅព្រំដែនដើម្បីឆ្លងដែនចូលប្រទេសសឹង្ហបុរី ផលិតផលប្រេងខ្យល់ និងហាងលក់វត្ថុអនុស្សាវរីយ រួចជូនទៅទស្សនាសួនចម្លាក់ ក្បាលតោខ្លួនត្រី ដែល តំណាងអោយប្រទេសសឹង្ហបុរី កំពង់ផែ វិមានរដ្ឋសភា តុលាការកំពូល និងបន្តជូនទៅទស្សនាសួនច្បារធំ ជាងគេប្រចាំប្រទេសសឹង្ហបុរី (Garden By The Bay) ។ ទទួលទានអាហារពេលថ្ងៃត្រង់ជាលក្ខណៈប៊ូហ្វេ សាច់អាំងBBQ រួចជូនទៅកម្សាន្តនៅកោះសេនតូសា ដែលជាកោះធំមួយ និងដើរកំសាន្តទិញឥវ៉ាន់ព្រម រួចបន្តជូនទៅទស្សនាការ ជាមួយការសាកម្ហូបប្រចាំតំបន់នៅទីនោះផងដែរ។ទទួលទានអាហារពេលល្ងាច សំដែងទឹករាំកាំរស្មីឡាស៊ែរ (WonderFullShow) នៅខាងមុខអាគារទូក (MarinaBay Sands) រួចឆ្លងដែនចូល មកទីក្រុងចូហូបារ៉ូវិញ និងជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងចូហូបារ៉ូ។
5
ថ្ងៃទី០៤ ម៉ាឡាកា ~ កូឡាឡាំពួរ(អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ទីក្រុងម៉ាឡាកាដែលជាទីក្រុងបុរាណនិងចំណាស់ជាង គេមួយរបស់ម៉ាឡេស៊ី ជូនទស្សនាកំផែងព័រទុយហ្គាល់ ផ្ទះក្រហមហូឡង់ អាគារនាឡិកា នឹងព្រះវិហា (Chen Hoon Teng Temple)។ទទួលទានអាហារពេលថ្ងៃត្រង់ រួចបន្តដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងកូឡាឡាំពួរ។
6
ថ្ងៃទី០៥ កូឡាឡាំពួរ ~ អាគារភ្លោះ ~ ភ្នំពេញ (អាហារ២ពេល)
ទទួលទានអាហារពេលព្រឹករួច ជូនទៅទស្សនាព្រះរាជវាំងម៉ាឡេស៊ី ទីលានឯករាជ្យ និងរូបចម្លាក់ទាហាន អង់អាច រួចជូនទៅហាងលក់ត្បូងខ្មៅ និងហាងលក់សូកូឡា បន្តជូនទៅថតរូបនៅមុខអាគារភ្លោះ ៨៨ជាន់ ដែលជាអាគារតំណាងទីក្រុងកូឡាឡាំពួរ។ទទួលទានអាហារពេលថ្ងៃត្រង់ រួចធ្វើដំណើរទៅកាន់អាកាស យានដ្ឋានអន្តរជាតិម៉ាឡេស៊ី ដើម្បីធ្វើការហោះហើរត្រលប់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោវិញ ដែលប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបាន។ សូមអគុណ!!

តម្រូវការទិដ្ឋាការ

សូមទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំផ្ទាល់ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីឯកសារ និងតម្រូវការទិដ្ឋាការសម្រាប់កញ្ចប់ទេសចរណ៍នេះ។

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $438 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: