ប្រទេសចិន

សៀងហៃ & ប៉េកាំង

រយៈពេល: 6ថ្ងៃ
កាលបរិច្ឆេទចេញដំណើរ ៖

អំពីកញ្ចប់ទេសចរណ៍នេះ

រីករាយជាមួយនឹងដំណើរកម្សាន្តទៅកាន់ទីក្រុងប៉េកាំង, សៀងហៃ&សៀងហៃឌីសនីលែន ,ប្រទេសចិន 🇨🇳😍 📣
📌បញ្ជាក់៖ មិនមានចូលហាងលក់ទំនិញ

កាលវិភាគធ្វើដំណើរ

1
ទីក្រុងប៉េកាំង, សៀងហៃ&សៀងហៃ, ឌីសនីលែន
2
ថ្ងៃទី០១-០២ ភ្នំពេញ - ទីក្រុងសៀងហៃ (អាហារ៣ពេល)
ភ្ញៀវកិត្តិយសទាំងអស់ត្រូវជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងសៀងហៃ ប្រទេសចិន ។ ពេលទៅដល់និងត្រូវបានទទួលស្វាគមន៍ដោយមគ្គុទេសប្រចាំតំបន់ រួចជូនទៅស្រស់ស្រូបអាហារពេលព្រឹក។ រួចជូនទៅឡើងទៅលើប៉មដើម្បី ទស្សនាទីក្រុងសៀងហៃទាំងមូលផងដែរ។ លោកអ្នកអាចទស្សនាសារមន្ទីរ ប្រវត្តិសាស្ត្រនៃ ការកកើតនិងប្រវត្តិតស៊ូរបស់ទីក្រុងសៀងហៃផងដែរ។ ពិសារអាហារពេលថ្ងៃត្រង់ ទស្សនាហាងលក់ត្បូងពេជ្រ។ រួចជូនទៅទ ស្សនាវិហារហឹងម៉េវក៏ជាវិថីមួយដ៏សម្បូរបែបមួយដែលមានលក់នូវផលិតផលជាច្រើននិងហាងទំនិញយ៉ាងច្រើនផងដែរ។ កម្មវិធីបន្ទាប់ជូនទៅវិថីណានជើងគឺជាវិថីទិញ ឥវ៉ាន់ដ៏មមាញឹកបំផុតរបស់ទីក្រុងសៀងហៃ។ រួចទស្សនាឆ្នេរសៀងហៃដែល ជាកន្លែងសម្រាប់ថតផ្តិតយករូបភាពនៃ ទីក្រុងសៀងហៃដ៏ស្រស់ស្អាត។ បន្ទាប់មក ជូនពិសារអាហារពេលល្ងាចរួច ជូនទៅ សម្រាកនៅសណ្ឋាគារ។
3
ថ្ងៃទី០៣សៀងហៃ- សួនកម្សាន្តឌីសនីឡែន (អាហារពេលព្រឹក)
ទទួលទានអាហារពេលព្រឹក រួចជូនទៅទស្សនាហាងលក់ថ្មហ្គិចប្រចាំទីក្រុងសៀងហៃ។ រួចជូនទៅកម្សាន្តឌីសនីឡែនដ៏ធំ លោកអ្នកអាចកម្សាន្តនូវល្បែងកម្សាន្តជាច្រើនផងដែរដែលមានដូចជារទេះភ្លើង ពិភព5D ក្បួនហែរតុក្កតាដ៏ស្រស់ស្អាត កន្លែងថតរូបដ៏ច្រើនកន្លែង (មិនរួមបញ្ចូលអាហារថ្ងៃត្រង់ និងពេលល្ងាច) ។ យប់បន្តិតទស្សនាកាំជ្រួចដ៏ស្រស់ស្អាត ដែល លោកអ្នកមិនគួររំលង រួចជូនមកកាន់សណ្ឋាគារសម្រាកវិញ។
4
ថ្ងៃទី០៤ សៀងហៃ - ប៉េកាំង (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅ ស្ថានីយ៍រថភ្លើងល្បឿនលឿន ប្រចាំទីក្រុងសៀងហៃដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉េ កាំង។ ពេលទៅដល់ពិសារអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទីលានធានអានមិនដែលជាទីលានដ៏ធំសំរាប់ប្រារពពិធីជាតិនិង ទៅទស្សនា អតិតរារាំងរបស់ប្រទេសចិនដ៏ធំដែលលោកអ្នកធ្លាប់បានឃើញនៅក្នុងរឿងចិនបុរាណ។ រួចជូនទៅហាងម៉ាស្សា បាតជើង(ឥតគិតថ្លៃ) ។ រួចជូនទៅវិថីវែងហ្វូជីង ដែលជាវិថីសំបូរដោយអាហារនិងមានលក់ទំនិញជាច្រើនប្រភេទ។ ជូនទៅ ទទួលទានអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
5
ថ្ងៃទី០៥ ទីក្រុងប៉េកាំង - មហាកំផែងបុរាណចិន (អាហារ៣ពេល)
ទទួលទានអាហារពេលព្រឹក រួចជូនទៅទស្សនា មហាកំផែង ដែលជាមហាកំផែងដ៏ល្បីល្បាញមួយ និងជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។ ពិសារ អាហារថ្ងៃត្រង់រួច ជូនទៅទស្សនា បឹងរដូវក្តៅ ដែលជាបឹងប្រវត្តិសាស្ត្រ នៃរាជវាំងរបស់ទីក្រុងប៉េកាំងដ៏ ល្បីល្បាញនិងស្រស់ស្អាតគួរជាទីគយគន់។ រួចជូនទៅទស្សនាហាងលក់ថ្នាំបុរាណចិន។ រួចជូនទស្សនា ពហុកីឡាដ្ឋាជាតិ សំបុកចាប និងគូទឹក ដែលកាល២០០៨ទីក្រុងប៉េងកាំងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក។ បន្ទាប់មកទទួលទាន អាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
6
ថ្ងៃទី០៦ ទីក្រុងប៉េកាំង - ភ្នំពេញ (អាហារពេលព្រឹក)
ទទួលទានអាហារពេលព្រឹក ជូនទៅទស្សនា វិហារសួគ៌ាដ៏ស្រស់ស្អាត ដែលជាកន្លែងស្តេចគ្រប់ជំនាន់មកធ្វើពិធីបួងសួង។ រួច ជូនទៅព្រលានយន្តហោះអន្តរជាតិប៉េកាំងដើម្បីធ្វើការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដែលប្រកបដោយ សុខ សុវត្ថិភាព ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ។ សូមអរគុណ!!

តម្រូវការទិដ្ឋាការ

សូមទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំផ្ទាល់ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីឯកសារ និងតម្រូវការទិដ្ឋាការសម្រាប់កញ្ចប់ទេសចរណ៍នេះ។

ត្រូវការជំនួយ ឬចង់សួរព័ត៌មានបន្ថែម?

ក្រុមការងារយើងខ្ញុំរង់ចាំបម្រើលោកអ្នកដោយក្តីសោមនស្សរីករាយ។

កក់កញ្ចប់ទេសចរណ៍នេះ

តម្លៃសរុបចាប់ពី: $1058 / នាក់
ឬទំនាក់ទំនងផ្ទាល់តាមរយៈ: